អត្ថប្រយោជន៍ស្ទើរមិនគួរឲ្យជឿនៅពេលញុំាផ្លែប៉ោមមួួយផ្លែក្នុងមួួយថ្ងៃ

ផ្លែប៉ោមជាប្រភេទផ្លែឈើដ៏ពេញបំផុតសម្រាប់មនុស្សទូទៅ វាអាចយកមកជំនួសអាហារសម្រន់ និងបង្កើតជាភេសជ្ជៈផ្សេងៗមានឱជារសឈ្ងុយឆ្ងាញ់។ ភាពសម្បូរបែបរបស់ផ្លែប៉ោមធានាថាមិនធ្វើឲ្យលោកអ្នកខកបំណងឡើយ ព្រោះវាប្រៀបដូចទៅនឹងឱសថធម្មជាតិអស្ចារ្យមួយក្នុងចំណោមពពួកផ្លែឈើជាច្រើនទៀតដែលផ្តល់អត្ថប្រយោជន៍អស្ចារ្យចំពោះសុខភាព។

  1. ធ្មេញស និងសុខភាពល្អ

ទោះបីផ្លែប៉ោមមិនមែនជាថ្នាំដុសធ្មេញ ឬជាឱសថវិទ្យាសាស្ត្រធ្វើឲ្យធ្មេញស វាក៏មានមុខងារសំខាន់ជួយកម្ចាត់បរិមាណបាក់តេរីមួយចំនួនធំ និងការពារការពុកផុយរបស់ធ្មេញ ព្រោះការខាំទំពាខណៈពេលកំពុងញុំាផ្លែប៉ោមអាចជួយជំរុញដល់ការបង្កើតទឹកមាត់នៅក្នុងមាត់ផងដែរ។

  1. ជៀសផុតជំងឺបាត់ការចងចាំ

តាមរយៈការសិក្សាស្រាវជា្រវបង្ហាញថា ការផឹកទឹកផ្លែប៉ោម ឬបរិភោគផ្ទាល់ អាចជួយឲ្យជៀសឆ្ងាយពីជំងឺបាត់ការចងចាំ និងប្រយុទ្ធប្រឆាំងការប៉ះពាល់ផ្សេងៗចំពោះខួរក្បាល ដែលបច្ចុប្បន្នមនុស្សជាច្រើនកំពុងជួបនូវបញ្ហាទាំងនេះបន្តបន្ទាប់ឥតឈប់ឈរ។

  1. ការពារ និងប្រឆាំងជំងឺញ័រសរសៃសាច់ដុំ

ការស្រាវជ្រាវបង្ហាញថា មនុស្សដែលបរិភោគផ្លែឈើ និងអាហារដទៃទៀតដែលសម្បូរជាតិហ្វៃប័រ គឺមានប្រសិទ្ធភាពខ្ពស់ជួយការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺញ័រសរសៃសាច់ដុំ។ ជំងឺនេះអាចបង្ហាញឡើងនៅពេលផលិតកម្មម្យ៉ាងនៃកោសិកាប្រព័ន្ធប្រាសាទត្រូវបានធ្លាក់ចុះ។

  1. ទប់ស្កាត់ជំងឺមហារីកគ្រប់ប្រភេទ

អ្នកជំនាញវិទ្យាសាស្ត្រស្រាវជ្រាវផ្នែកជំងឺមហារីកបានឲ្យដឹងថា ក្នុងចំណោមផ្លែឈើ ដូចជាផ្លែមប៉ោម និងផ្លែឈើដទៃទៀតដែលមានជាតិហ្វៃប័រ អាចជួយកាត់បន្ថយការប្រឈមមុខជំងឺមហារីកលំពែង រហូតដល់ទៅ​ ២៣ ភាគរយ។ ចំពោះសម្បករបស់ផ្លែប៉ោមមានឥទ្ធិពលខ្លាំងក្លាជួយប្រឆាំង ជំងឺមហារីកថ្លើម ពោះវៀនធំ និងជំងឺដុះគីសក្នុងសុដន់ដែលអាចឈានដល់មហារីក។

  1. កាត់បន្ថយការប្រឈមជំងឺទឹកនោមផ្អែម

ស្ត្រីដែលបរិភោគផ្លែប៉ោមយ៉ាងហោចណាស់មួយផ្លែក្នុងមួយថ្ងៃ អាចជួយកាត់បន្ថយការប្រឈមជំងឺទឹកនោមផ្អែមប្រភេទទី២រហូលដល់ទៅ ២៨ភាគរយ ជាងស្ត្រីដែលមិនបរិភោគ។

  1. កាត់បន្ថយជាតិខ្លាញ់

ជាតិសសៃដែលមាននៅក្នុងផ្លែប៉ោម អាចជួយកាត់បន្ថយសារជាតិខ្លាញ់ច្រើនលើសលុបនៅក្នុងពោះវៀន និងសរសៃឈាម ទៅជាបរិមាណទាបបំផុត ហើយធ្វើឲ្យមានសុខភាពល្អ ជាពិសេសបេះដូង។

  1. បង្កាគ្រួសក្នុងថង់ទឹកប្រមាត់

គ្រួសក្នុងថត់ទឹកប្រមាត់ គឺជាបញ្ហាមួយនៅពេលដែលជាតិខ្លាញ់កើនឡើងច្រើនលើសលុបក្នុងទឹកប្រមាត់ហើយកកើតជាគ្រួសតែម្តង។ ដូចនេះអ្នកជំនាញស្រាវជ្រាវឲ្យអ្នកឧស្សាហ៍បរិភោគអាហារដែលមានជាតិកាកសរសៃឲ្យបានច្រើនជាពិសេសផ្លែប៉ោម ដើម្បីគ្រប់គ្រងបរិមាណទំងន់ និងជាតិខ្លាញ់បានត្រឹមត្រូវ។

  1. បំបាត់ជំងឺរាគរូស

មិនថាអ្នកចូលបន្ទប់ទឹកញឹកញាប់ ឬមិនអាចបញ្ឈប់ការរាគប៉ុណ្ណាទេ ឱសថធម្មជាតិមួយនេះ មានសមត្ថភាពខ្លាំងក្លាអាចជួយសម្រួលដល់ការបន្ទោរបង់របស់អ្នក។ សារជាតិហ្វៃប័រដែលមាននៅក្នុងផ្លែប៉ោម ​ជួយរុញច្រានជាតិទឹក និងជាតិពុលចេញពីក្នុងពោះវៀនដែលធ្វើឲ្យដំណើរការបន្ទោរបង់ដំណើរការប្រសើរឡើងវិញ។

  1. គ្រប់គ្រងទំងន់

បញ្ហាសុខភាពភាគច្រើនតភ្ជាប់ទៅនឹងការឡើងទំងន់។ ក្នុងចំណោមបញ្ហាទាំងនោះមានដូចជា ជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល សម្ពាធឈាមឡើងខ្ពស់ ជំងឺទឹកនោមផ្អែមប្រភេទទី២ និងជំងឺថប់ដង្ហើម។ ដើម្បីគ្រប់គ្រងទំងន់ឲ្យនៅឋិតថេរល្អ និងសុខភាពទាំងមូល អ្នកគួរតែបរិភោគរបបអាហារដែលផ្ទុកទៅដោយជាតិហ្វៃប័រ  ព្រោះពពួកអាហារទាំងនេះអាចជួយបំពេញ និងសម្រួលគ្រប់ផ្នែកទាំងអស់នៃប្រព័ន្ធរាងកាយដោយគ្មានកាឡូរីច្រើនលើសលុប។

  1. ទប់ស្កាត់ជំងឺផ្សេងទៀត

ការសិក្សាស្រាវជ្រាវបង្ហាញថា មនុស្សដែលបរិភោគរបបអាហារមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងផ្លែឈើ ជាពិសេសផ្លែប៉ោម អាចជួយការពារជំងឺភ្នែកឡើងបាយរហូតដល់១០ទៅ១៥ភាគរយ។ ម្យ៉ាងវិញទៀតផ្លែប៉ោមពណ៌ក្រហមអាចជួយកាត់បន្ថយស្ត្រេស បន្សាបរោគរលាកពោះវៀន បញ្ជៀសជំងឺឬសដូងបាត និងច្រោះជាតិពុលចេញពីរាងកាយ៕