សញ្ញាទាំង១០ បញ្ជាក់ថាបុរសចង់រៀបការជាមួយអ្នក

ចំណុចទាំង១០ខាងក្រោមនឹងបង្ហាញពីសញ្ញាផ្សេងៗដែសបុរសចង់រៀបការជាមួយដៃគូ។ ពេលខ្លះវាអាចរាងស្រពិចស្រពិលបន្តិច ពីព្រោះបុរសមិនមែនដូចគ្នាទាំងអស់ទេ ជួនកាលគេអាចលាក់បាំងអារម្មណ៍មិនចង់ឲ្យដឹងក៏មាន។  ទោះជាយ៉ាងណា យើងខ្ញុំនៅតែអាចជួយអ្នកសង្កេតបាន ដោយផ្តោតការយកចិត្តទុកដាក់ទៅលើអាកប្បកិរិយា ឬកពារស្តែងចេញជាក់ស្តែង នោះអ្នកនឹងឃើញថាគូស្នេហ៍កំពុងរៀបចំគ្រោងអនាគត ហើយអាចសុំអ្នករៀបការឆាប់ៗខាងមុខនេះ។

  1. អ្នកត្រូវបានរួមបញ្ចូលរាល់គម្រោងអនាគតរបស់គេ

សញ្ញាដំបូងបំផុតដែលបុរសចង់រៀបការជាមួយ គឺរាល់គម្រោងទាំងអស់នាពេលអនាគត គេរមែងរាប់បញ្ចូលអ្នកជានិច្ចមិនដែលចន្លោះ។ មិនថាថ្ងៃនេះ ថ្ងៃស្អែក ខែក្រោយ ឆ្នំាក្រោយ ឬយូរប៉ុណ្ណាទេ គេចង់ប្រើជីវិតដៃគូយូរអង្វែងជាមួយអ្នក។ គេអាចនិយាយគម្រោងទាក់ទងនឹងអ្នក ហើយសួរថាតើគិតយ៉ាងណាដែរ? ដែលនេះ ជារឿងធម្មជាតិមួយរបស់បុរស ព្រោះរាល់អារម្មណ៍ដង្កើមចេញចូលគឺអ្នកជាមនុស្សមានសារៈសំខាន់បំផុត។

  1. ចូលចិត្តនៅក្បែរ

នៅពេលក្លាយជាមនុស្សសំខាន់សម្រាប់គេ រាល់កម្មវិធី ឬការជួបជុំផ្សេងៗក្នុងឱកាសពិសេស គេចង់ឲ្យអ្នកនៅក្បែរគ្រប់ពេល។ ទោះការញុំាអាហារពេលព្រឹក ចេញពីន្លែងធ្វើការ ដើរកម្សាន្តទីជិតឆ្ងាយ អ្នកគឺជាមនុស្សពិសេសដំបូងបំផុត ដែលមានសិទ្ធិអាចធ្វើឲ្យគេមានសេចក្តីសុខបាន។ ជាក់ស្តែងទោះកន្លែងសប្បាយប៉ុណ្ណាក៏ដោយ បើគ្មានអ្នកអ្វីៗគ្រប់យ៉ាងគឺគ្មានន័យស្រស់បំព្រង។ អ្វីដែលសំខាន់សម្រាប់ទំនាក់ទំនងយូរអង្វែង គេអាចឲ្យដឹងច្បាស់ពីប្រាក់សន្សំដែលគេមានសម្រាប់អនាគតទៀតផង។

  1. អ្នកក្លាយជាកត្តាចម្បងនៃការសម្រេចចិត្តដ៏មានសារៈសំខាន់បំផុត

បុរគូស្នេហ៍នឹងពឹងផ្អែកជីវិតទាំងមូលទៅលើដៃគូ។ គេចង់បានជីវិតរស់នៅរួមគ្នា ហើយហ៊ានលះបង់អ្វីៗគ្រប់យ៉ាងដើម្បីទំនាក់ទំនងស្នេហា។ ហេតុនេះការសម្រេចចិត្តទាំងស្រុង គឺគេយល់ស្របតាមដៃគូ​គ្រប់ស្ថានការ ឧទាហរណ៍៖ ពេលបង្កើតការសម្រេចចិត្តអ្វីមួយ បុរសចង់ឲ្យដៃគូជ្រើសរើសគ្រប់យ៉ាងដើម្បីគេ រួមមាន ការរស់នៅ ទីកន្លែង ឬជ្រើសរើសជម្រើសផ្សេងៗ។ ពេលខ្លះគេអាចបោះបង់ឱកាសការងារធំ ដើម្បីផ្លាស់ទីទៅរស់នៅជាមួយគ្នាសាងសុភមង្គលទៀតផង។

  1. អ្នកត្រូវបានស្វាគមន៍កក់ក្តៅពេលជួបជុំក្រុមគ្រួសារ

ទោះបីមិនទាន់ក្លាយជាភរិយាពេញច្បាប់ តែគេនឹងសម្តែងសកម្មភាពហាក់បីដូចគ្រួសារតែមួយ។ គេនឹងនិយាយណែនាំអ្នក ទៅកាន់គ្រួសារបែបផ្លូវការ ហាក់បីដូចបានចងភ្ជាប់ចំណងអាពាហ៍ពិពាហ៍រួចរាល់។ ប្រសិនបើគ្រួសារគាត់តែងតែ អញ្ជឹញអ្នកគ្រប់ពេល ចូលរួមកម្មវិធីជួបជុំក្រុមគ្រួសារ នេះអាចបង្ហាញសញ្ញាពិសេសបញ្ជាក់ប្រាប់ថា បុរសកំពូលស្នេហ៍ និងគ្រួសារកំពុងពេញចិត្តចង់បានអ្នកជាអនាគតភរិយាហើយ។

  1. ផ្តោតទៅលើកូន

វាគឺជារឿងអស្ចារ្យបំផុតនៅពេលដែលបុរស និយាយសួរអំពីរឿងមានកូន ថាតើអ្នកចង់បានកូនប៉ុន្នាននាក់ ចង់ដាក់ឈ្មោះអ្វី​ និងចង់តុបតែខ្លួនយ៉ាងដូចម្តេច។  ជួនកាលគេអាចប្រាប់អ្នកថា គេចង់បានប្រពន្ធល្អម្នាក់ដូចអ្នក មានចរិតឬកពារល្អ ហើយសង្ឃឹមមុតមាំថា ពេលមានកូន អ្នកនឹងថែរក្សាបានយ៉ាងល្អបំផុត។ ពេលខ្លះគេអាចឃើញរូបកូនក្មេងហើយនិយាយប្រាប់ថា គេចង់បានកូនភ្លោះ ឬកូនដ៏គួរឲ្យស្រឡាញ់ប្រភេទនេះ។ មួយវិញទៀតប្រសិនបើអ្នកមានសត្វចិញ្ចឹម គេអាចបង្ហាញការស្រឡាញ់ ហាក់ដូចអ្នកមានគ្រួសារហើយមានកូនដូច្នោះដែរ។

  1. គេតែងបង្កើតភាពស្និទ្ធស្នាលចំពោះសមាជិកគ្រួសារអ្នក

គេព្យាយាមបង្កើតទំនាក់ទំនងជាមួយប្អូនប្រុស ឬប្អូនស្រីរបស់អ្នក។ ជាពិសេសចេះយកអាសាមនុស្សជាទីស្រឡាញ់ គឺឪពុកម្តាយរបស់អ្នក។ សកម្មភាពបែបនេះគេធ្វើដូចក្រុមគ្រួសារតែមួយ ដោយចេះបារម្ភគ្នាទៅវិញទៅមក។ ការព្យាយាមចូលស្គាល់ក្រុមគ្រួសារភាគីម្ខាងទៀត គឺអាចឲ្យគេចូលទៅកាន់តែជិតស្និទ្ធ។ គេអាចព្យាយាមជជីកសួរបងប្អូន ឬឪពុកម្តាយរបស់អ្នកអំពីរឿងផ្ទាល់ខ្លួនពីអតីតកាល និងបច្ចុប្បន្ន ដោយសម្តែងដូចសាច់ញាតិថ្មីក្នុងរង្វង់គ្រួសារ។

  1. អ្វីៗក្លាយជារបស់តែមួយ

នៅពេលបុរសសម្រេចចិត្តជ្រើសរើសយកដៃគូជាអនាគតភរិយា អ្វីៗដែលជារបស់គេប្រើសប្រាស់ និងលុយកាក់គឺចាត់ទុកដូចរបស់តែមួយ ។ គាត់ផ្តល់សិទ្ធិសម្រាប់អ្នកគ្រប់គ្រងទាំងអស់នូវអ្វីដែលមាន។ ជួនកាលគាត់ឲ្យប្រាក់សន្សំមកអ្នកកាន់ថែមទៀតផង ដែលជាសញ្ញាបង្ហាញថា គេជាមនុស្សអាចរស់នៅជាមួយអ្នកបាន ដូចនេះមិនត្រូវបោះបង់គេឡើយ។

  1. បុរសតែងនៅជិតគ្រប់ពេលអ្នកមានបញ្ហា

គេចេះបារម្ភអ្នកគ្រប់ពេល រាល់បញ្ហាផ្សេងៗដែលកើតចំពោះដៃគូ។ មិនថាបញ្ហាតូច ឬធំឡើយ គេចូលចិត្តចូលរួមដោះស្រាយរំលែកទុក្ខ មិនឲ្យអ្នកនៅឯកាម្នាកឯង។ បើអ្នកពិបាកចិត្តគិតអ្វីមិនចេញ គេស្ម័គ្រចិត្តធ្វើជាមនុស្សម្នាក់តែងតែលួងលោម ផ្តល់ដំណោះស្រាយដ៏ល្អបំផុត។ ​គេនឹងបង្ហាញសកម្មភាពខ្វល់ខ្វាយ យល់ចិត្តគ្រប់ពេលដើម្បីឲ្យមានភាពកក់ក្តៅ ព្រោះបុរសស្រឡាញ់អ្វីគ្រប់យ៉ាងដែលជាអ្នក ចេញពីក្រអៅបេះដូង ទោះដឹងថាស្ថិតក្នុងស្ថានភាពលំបាកប៉ុណ្ណាក៏ដោយ។ យ៉ាងណាមិញសម្រាប់ភាពកក់ក្តៅ គួរតែផ្តល់ឲ្យគេវិញផងដែរនៅពេលគេជួបស្ថានភាពដូចគ្នា។

9.គេឧស្សាហ៍និយាយពាក្យ អ្នកគឺជាមនុស្សតែម្នាក់គត់ដែល

អ្នកគឺជាមនុស្សតែម្នាក់គត់ដែលធ្វើឲ្យគេមានអារម្មណ៍សុវត្ថិភាពពេញទី  និងសេចក្តីសុខបំផុត  ព្រោះអ្វីៗគ្រប់យ៉ាងគេគិតដល់អ្នកគ្រប់ពេល។ នេះបង្ហាញពីទំនាក់ទំនងអស្ចារ្យបំផុត ដែលកំពុងឈានចូលដល់ថ្ងៃរៀបការឆាប់ៗខាងមុខ។

  1. គេនិយាយថាចង់រៀបការជាមួយអ្នក

អ្វីដែលច្បាស់បំផុតគេនឹងសួរអ្នកថា តើគិតយ៉ាងណាដែរអំពីរឿងរៀបការ។ ទោះបីគេនិយាយដូចពាក្យលេងសើច ប៉ុន្តែក៏ត្រូវបានរាប់បញ្ជូល។ បុរសភាគច្រើនចង់បានអ្វីប្រាកដប្រជាស្ទង់មើចិត្តសិន ទើបសុំរៀបការបែបផ្លូវការតាមក្រោយ ព្រោះគេចង់បានអារម្មណ៍វិជ្ជមាន ដោយរំពឹងថាពាក្យមួយឃ្លានេះ អ្នកនឹងយល់ព្រមរៀបការជាមួយគេ។ បើលេចឮពាក្យបែបនេះមែន ចាំអង្កាល ប្រមើលមើលសម្អាងការជ្រេម៉ូដសម្លៀកបំពាក់កូនក្រមុំទុកឲ្យហើយទៅ!!!៕​