ប៊ីល ហ្គេតហ៍ | Bill GATES (វគ្គ១)

ជាសហស្ថាបនិក្រុមហ៊ុន Software ធំជាងគេបំផុតលើលោកឈ្មោះ Microsoft ។ លោកត្រូវបានគេទទួលស្គាល់ថាជា កំពូលមហាសេដ្ឋីរបស់ពិភពលោក និងជាមនុស្សដែលមានសប្បុរសធម៌បំផុត ។

លោក ប៊ីល ហ្គេតស៍ កើតនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៥៥ នៅទីក្រុងវាសុីនតោន សហរដ្ឋអាមេរិច។ លោកចាប់ផ្តើមចាប់ អារម្មណ៍ចំពោះកម្មវិធីកុំព្យួទ័រតាំងពីអាយុ១៣ឆ្នាំមកម្លេះ ពេលដែលលោកកំពុងសិក្សានៅសាលារៀនឡេកសាយ (Lakeside School)។ មិននៅស្ងៀមឡើងជាមួយទេពកោសល្យពីកំណើតនេះ លោកបានចាប់ផ្តើមចាប់ដៃគូជា មួយលោក ផូល អាឡែន (Paul Allen) ដែលជាមិត្តភក្ត្ររបស់ខ្លួនក្នុងការបង្កើតក្រុមហ៊ុន Software មួយ ដែលមកដល់ ពេលបច្ចុប្បន្ននេះ ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុន Software ធំជាងគេបំផុតក្នុងលោក។ គេបានចាត់ទុកថា លោកបានចាប់ផ្តើមជីវិតនៅកាលទេសមួយដ៏ត្រឹមត្រូវបំផុត ពោលគឺនៅពេលដែលពីភពលោកចាប់ផ្តើមធ្វើបដិវត្តន៍ បច្ចេកវិទ្យា។

លោក ហ្គេតស៍ បានកើតក្នុងគ្រួសារវណ្ណកណ្តាលមួយ។ មានឪពុកជាអ្នកច្បាប់ និងម្តាយជាអត្ថពលិក និងមានបង ប្អូនស្រីពីរនាក់ឈ្មោះ គ្រីស្ទៀន ណេ និងលីបប៊ី។ គ្រួសាររបស់លោក គឺជាគ្រួសារដ៏មានសុភមង្គល និងកក់ក្តៅបំផុតមួយ។ កាលពីក្មេង ហ្គេតស៍ គឺជាក្មេងដែលចូលចិត្តអានបំផុត ហើយគាត់ចំណាយពេលយ៉ាងច្រើន ជាមួយការស្រាវជ្រាវ និងការអាន។ ការសិក្សានៅសាលាវិញ ហ្គេតស៍ពូកែគណិតវិទ្យា វិទ្យាសាស្ត្រ និងភាសាអង់គ្លេស។ កាលនោះមាន ព្រឹត្តិការណ៍ដ៏អស្ចារ្យ  របស់មនុស្សលោកមួយ ដែលបានជម្រុញលើកទឹកចិត្តកុមារដែលស្រលាញ់ខាងបច្ចេកវិទ្យា និង វិទ្យាសាស្ត្រនេះ នោះការឈានជើងទៅដល់ឋានព្រះចន្ទ្រដំបូងបង្អស់របស់នមុស្សដោយ អាប៉ូឡូទី១១ ក្នុងឆ្នាំ ១៩៦៩។

នៅថ្នាក់វិទ្យាល័យវិញ ហ្គេតស៍បានចំណាយពេលយ៉ាងច្រើនក្នុងបន្ទប់កុំព្យួទ័រ ហើយបានជួបជាមួយអនាគតដៃគូ គឺលោក ផូល អាឡែន ដែលជាបុគ្គលដែលមានការចាប់អារម្មណ៍ និងចំណង់ចំណូលចិត្តដូចគ្នា។ គេនៅចាំថានៅ ឆ្នាំ១៩៧២ ពេលដែលលោក ហ្គេតស៍ មានអាយុ១៧ឆ្នាំ លោកបានបង្កើត Software ដំបូងរបស់ខ្លួន ហើយលក់បាន ចំណូល ៤,២០០ ដុល្លារ។

នៅឆ្នាំ១៩៧៣ ហ្គេតស៍បានបញ្ចប់ថ្នាក់វិទ្យាល័យ ហើយបន្តសិក្សានៅសាកលវិទ្យាល័យល្បីល្បាញ់បំផុតរបស់អាមេរិក គឺហារវឺដ។ ក្នុងកំឡុងពេលនោះ ហ្គេតស៍ហាក់ស្រពិចស្រពិលនៅឡើយអំពីផែនការជីវិតរបស់ខ្លួន ពេលគិតចង់ចាប់ជំ នាញ់ផ្នែកច្បាប់ ពេលខ្លះទៀតក៏ចង់ផ្នែកនយោបាយ ដែលតាមពិតទៅខ្លួនឯងផ្ទាល់តែងតែចំណាយពេលវេលាជាមួយ កុំព្យួទ័រវិញ។ ក្រោយពេលលោកបានជួបជាមួយលោក អាឡែន រួចក៏សម្រេចចិត្តចាប់ផ្តើមសរសេរកម្មវិធីដែលជាភាសា សម្រប់កុំព្យួទ័រដំបូង។ ក្នុងឆ្នាំ១៩៧៥ ក្រុមហ៊ុន Microsoft ចាប់ផ្តើមលេចរូបរាងឡើងនៅ Albuquerque ហើយបួនឆ្នាំ ក្រោយមក គឺនៅខែមករា ឆ្នាំ១៩៧៩ ក៏ប្តូរទីតាំងទៅ Bellevue Washington វិញ។

មួយឆ្នាំក្រោយមក ហ្គេតស៍បានបោះបង់ការសិក្សារបស់ខ្លួននៅហារវឺដ ដោយសារខ្លួនចង់ធ្វើអោយក្រុមហ៊ុន Microsoft កាន់តែប្រសើរឡើង។ នៅឆ្នាំ១៩៨០ ក្រុមហ៊ុន Microsoft បានធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុនផលិត កុំព្យួទ័រយក្សរបស់អាមេរិក ឈ្មោះ IBM សម្រាប់ការបង្កើតប្រព័ន្ធដំណើរការកម្មវិធី ដែលពេលនោះមានឈ្មោះថា MS-DOS។