ប៊ីល ហ្គេតហ៍ | Bill GATES (វគ្គ២ ចប់)

លោក ប៊ីល ហ្គេតស៍ ធ្លាប់បានរំពឹងទុកថា៖ “គ្រប់ផ្ទះនៅសហរដ្ឋអាមេរិច ត្រូវតែមានកុំព្យួទ័រមួយយ៉ាងតិច”។

ក្រោយមកទំនាក់ទំនងរវាងស្ថាបនិកក្រុមហ៊ុន Microsoft ទាំងពីរបានបញ្ចប់។ ទោះបី ផូល អាឡែន បានចាក់ចេញពីពិភព បច្ចេកវិទ្យាក៏ដោយ ប៉ុន្តែ ហ្គេតស៍នៅតែបន្តដើរទៅមុខ ដោយដឹងច្បាស់ថា ខ្លួនគឺជាមនុស្សសំខាន់ បំផុតសម្រាប់ភាព រីកលូតលាស់របស់ក្រុមហ៊ុន។ នៅឆ្នាំ១៩៨៥ ក្រុមហ៊ុនរបស់ហ្គេតស៍ រកប្រាក់ចំណូលពីការលក់បានប្រមាណ ១៤០ លាន ដុល្លារ។

នៅឆ្នាំ១៩៨៦ ហ្គេតស៍ចាប់ផ្តើមបង្ហាញ Microsoft Windows ដែលបានក្លាយជាប្រព័ន្ធដំណើរការដែលគេប្រើប្រាស់ ច្រើនជាងគេបំផុតក្នុងលោក។ កាលនោះក្រុមហ៊ុន Apple ក៏ត្រូវបានហ្គេតស៍ លើកទឹកចិត្តអោយប្រើប្រាស់ប្រព័ន្ធនេះ ដែរ ប៉ុន្តែ Apple បដិសេដ ដោយខ្លួនកំពុងផ្តោតអារម្មណ៍ចំពោះការលក់កុំព្យួទ័រតែប៉ុណ្ណោះ។ នៅអាយុត្រឹមតែ ៣១ឆ្នាំ ហ្គេតស៍បានក្លាយជាមហាសេដ្ឋីអាមេរិច ហើយគ្រប់គ្រង ៤៥ភាគរយនៃភាគហ៊ុនសរុប។ លោកក៏ធ្លាប់ក្លាយជាអ្នកមាន បំផុតក្នុងលោក១៣ឆ្នាំជាប់ៗគ្នា ហើយបច្ចុប្បន្នលោកក៏ជាអ្នកមានបំផុតក្នុងលោកក្នុងចំណោមមហាសេដ្ឋីផ្សេងៗទៀត ដែរ។

បើនិយាយពីជីវិតគ្រួសារវិញ ហ្គេតស៍បានរៀបអាពារហ៍ពិពារហ៍ជាមួយ មេលីនដា (Melinda) នៅថ្ងៃចូលឆ្នាំថ្មី ឆ្នាំ១៩៩០។ ហ្គេតស៍មានកូនបីនាក់គឺ ចេនីហ្វឺ ខាថារីន (កើត ឆ្នាំ១៩៩៦) រ៉ូរី ចន (កើត ឆ្នាំ១៩៩៩) និង ផូបេ អាដេឡេ (កើត ឆ្នាំ២០០២)។ ហ្គេតហ៍បានជួបភរិយាខ្លួនដំបូងនៅឆ្នាំ១៩៨៧ នៅកម្មវិធីមួយរបស់ក្រុមហ៊ុន Microsoft នៅម៉ែនហាថិន។ យោងតាមគេហទំព័រផ្ទាល់ខ្លួន បានបង្ហាញថា ហ្គេតស៍ ចូលចិត្តអានសៀវភៅ និងលេងកូនហ្គោល។

ហ្គេតស៍ និងភរិយាចំណាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងគោលដៅមនុស្សធម៌ ដោយបានបង្កើតមូលធិមួយឈ្មោះ មេលីនដាហ្គេតស៍ (Bill & Melinda Gates Fundation) ដែលផ្តោតសំខាន់លើសុខភាព និងការអប់រំ។ មូលធិបាន ក្លាយជាអង្គការមនុស្សធម៌ធំជាងគេទី២ ក្នុងលោកបន្ទាប់ពីអង្គការ Welcome Trust ដែលនានមូលដ្ឋានក្នុងប្រទេស អង់គ្លេស។ នៅដើមឆ្នាំ២០១៤ ហ្គេតស៍ ក៏ធ្លាប់បានមកទស្សនកិច្ចនៅប្រទេសកម្ពុជាផងដែរ ក្នុងគោលបំណងពិនិត្យគំរោង ផ្សេងៗរបស់ខ្លួននៅបណ្តាខេត្តដែលស្ថិតនៅទិសពាយព្យនៃប្រទេសកម្ពុជា។