បែក​ធ្លាយ​​កម្លាំង​ម៉ាស៊ីន Nokia 9 ល្មម​ប្រជែង​ជាមួយ iPhone X

Nokia 9​ ​នឹង​ក្លាយ​ជា​ស្មាតហ្វូន​ជំនាន់​ក្រោយ​មួយ​ម៉ូដែល​ទៀតរបស់​ក្រុមហ៊ុន HMD Global។​

ចំណុច​ចាប់​អារម្មណ៍​ដំបូង​បង្អស់ គឺ​វា​នឹង​ដំណើរការ​លើ Android ជំនាន់​ចុង​ក្រោយ Oreo 8.0 ដោយ​បំពាក់​នូវ​ឈីប Snapdragon 835 មាន RAM 4GB/6GB/8GB ហើយ​មាន​អង្គ​ផ្ទុក​ទិន្នន័យ 64GB/128GB។

គុណភាព​កាមេរ៉ា​ល្អ​ប្រហែល​ Nokia 8 មាន GPU ជា​ប្រភេទ Andreno 540 និង​មាន​អេក្រង់​ប្រហែល ៥,២ ឬ ៥,៣ អ៊ីញ កម្រិត 2560×1440 ភីកសែល។

ចំណែក​ឯ​តម្លៃ​វិញ​ត្រូវ​បាន​គេ​ជឿជាក់​ដូច​គ្នា ប្រហែល ៧៤៩ អឺរ៉ូ ឬ ៨៩៥ ដុល្លារ៕

ប្រភព៖ Sabay