ក្រុមហ៊ុន​យក្ស ៤ ធ្វើ​ស៊ី Apple ក្នុង​ស្រុក​ចិន ទម្លាក់​ឲ្យខ្ទាត​ដល់​លេខ ៥

របាយការណ៍​ពី​IDC​បាន​បង្ហាញ​ទិន្នន័យ​លក់​ចេញ​នូវ​ស្មាតហ្វូន​ប្រចាំ​ឆ្នាំ​២០១៧​ក្នុង​ប្រទេស​ចិន​ដោយ​សង្កេត​ឃើញ​ធ្លាក់​ចុះ​ប្រមាណ​៤.៩​ភាគរយ​ធៀប​នឹង​ឆ្នាំ​ចាស់។​តួ​លេខ​ច្បាស់​ការ​រាប់​ពី​ខែ​តុលា-ធ្នូ​មាន​​១១៤.៣​លាន​គ្រឿង​ហើយ​សរុប​មួយ​ឆ្នាំ​ពេញ​ទទួល​បាន​៤៤៤.៣​លាន​គ្រឿង​ធ្លាក់​ចុះ​ពី​៤៦៧.៣​លាន​គ្រឿង​ក្នុង​ឆ្នាំ​២០១៦។​

ក្រុមហ៊ុន​Apple​ឈរ​នៅ​លំដាប់​ទី​៥​ធ្លាក់​ចុះ​ពី​លេខ​៤​ក្រោយ​Huawei,​Oppo​និង​VIVO​រក្សា​ភាព​ជោគជ័យ​ហើយ​Xiaomi​ឡើង​កូដ​​ឆ្នាំ​នេះ​ហក់​ពី​៤១.៥​លាន​គ្រឿង​មក​ដល់​៥៥.១​លាន​គ្រឿង​យក​ឈ្នះ​Apple​លក់​បាន​ត្រឹម​៤១.១​លាន​គ្រឿង​​ប៉ុណ្ណោះ។​​ប៉ុន្តែ​ក្រុមហ៊ុន​អាមេរិក​នៅ​តែ​ស្ថិត​លំដាប់​កំពូល​ខាង​លក់​ទូរសព្ទ​តម្លៃ​លើស​៦០០​ដុល្លារ​ដោយ​ចំនួន​លក់​សរុប​៨៥​ភាគរយ​សុទ្ធ​សឹង​ជា​ម៉ូដែល​iPhone។

ពពួក​ធន់​កណ្ដាល​ក្រោម​២០០​ដុល្លារ​Huawei​នៅ​តែ​ឈរ​លំដាប់​កំពូល​ដដែល​លក់​ចេញ​ត្រកូល​Huawei​និង​Honor​បាន​២៤.៣​លាន​គ្រឿង​ក្នុង​ត្រីមាស​ទី​៤​និង​៩០.៩​លាន​គ្រឿង​ក្នុង​ឆ្នាំ​២០១៧។​​សម្រាប់​Oppo​និង​VIVO​ដែល​ស្ថិត​ក្នុង​សម្ព័ន្ធ​BKK​តែ​មួយ​មាន​ការ​ធ្លាក់​ចុះ​បន្តិចបន្តួច​ព្រោះ​សម្រុក​ចេញ​តែ​ស្មាតហ្វូន​តម្លៃ​ថ្លៃ​បោះ​ចោល​ស៊េរី​ធន់​ទាប​ខណៈ​SAMSUNG​មាន​បញ្ហា​លើ​ទីផ្សារ​ជា​កត្តា​ពិបាក​ប្រឈម​ជាមួយ​ក្រុមហ៊ុន​កំពូល​ក្នុង​ស្រុក។​

ប្រភព៖ Sabay