ស្មាតហ្វូន​កូនកាត់ iPhone X ថ្លៃ​មិន​ដល់ ២ សន្លឹក តែ​ថ្ម​កាន់​ជាង​ពីរ​ដង

សម្រាប់​អ្នក​ស្រលាញ់​រូបរាង iPhone X តែ​ខ្វះខាត​ថវិកា អាច​លៃលក​ជាមួយ​ម៉ូដែល​ថ្មី​ពី​ក្រុមហ៊ុន​ប្រទេស​ចិន Oukitel ម៉ូដែល U18 ដែល​មាន​រូបរាង​ផ្ទៃ​អេក្រង់​ខាង​មុខ​ដូច​ស្មាតហ្វូន​ថ្លៃជាង១ពាន់ដុល្លារដែរ ថែមទាំងភ្ជាប់​មុខងារ​ដោះ​សោ​ប្រើ​ផ្ទៃ​មុខ​ថែម​ទៀត​ផង។

Oukitel ម៉ូដែល U18 នេះ​បំពាក់​ថ្ម​មាន​ថាមពល​ធំ​ទំហំ ៤ ០០០ mAh ខណៈ​ម៉ូដែ​មុន K10000 មាន​ថ្ម​ដល់ ១០ ០០០ mAh ឯ​ណោះ។​ ក្រៅ​ពី​នោះ​ប្រើ​អេក្រង់ ៥.៨៥ អ៊ីញ កម្រិត ៧២០ មាត្រដ្ឋាន ២១:៩ មាន RAM 4GB និង​អង្គ​ផ្ទុក 64GB ហើយ​ប្រើប្រាស់​រន្ធ​ដោត USB-C។ រត់​លើ Android 7.0 មាន​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​នៅ​ខ្នង​ក្រោយ ប្រើ​កាមេរ៉ា​ភ្លោះ​ទំហំ ១៦+៥ មេហ្គាភិចសែល និង​ខាង​មុខ ១៣ មេហ្គាភិចសែល អម​ឈីប​ធន់​កណ្តាល MediaTek MT6750T។​

រីឯតម្លៃពិតប្រាកដស្មាតហ្វូន Oukitel U18 តម្លៃតែ ១៥៩ ដុល្លារ នៅទីផ្សារស្រុកចិន៕

ទស្សនា​វីដេអូ​ខាង​ក្រោម: